ទូក​ព្រះ​ទី​នាំង​សារាយ​អណ្តែត​ចង្ហាន់​ហុយ​ រំកិល​ចុះពីលើបង្គង ដើម្បីត្រៀមដង្ហែរចុះទឹកនៅថ្ងៃស្អែក

  • ទូកព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ ដែលស្ថិតនៅក្នុងវត្តវិហារហ្លួង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីក្រុងពាលី រំកិលចុះពីលើបង្គង នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២២នេះ ។

    តាមការគ្រោងទុកទូកព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ នឹងត្រូវដង្ហែរចេញពី វត្តវិហារហ្លួង ទៅកាន់កំពង់ទឹកឆ្នុកទ្រូ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់ ត្រៀមចូលរួមប្រកួតនៅទីរួមខេត្តកំពង់ឆ្នាំង ។

    គួរបញ្ជាក់ថា ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ ជាទូកស្ថិតក្នុងវត្តវិហារហ្លួង នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលសាងសង់ឡើង កាលពីឆ្នាំ២០០៧ ដោយជាងធ្វើទូកឈ្មោះ ធឿង ស៊ីម ជាអ្នកស្រុកជលគីរី។

    ក្នុងការប្រណាំងនៅមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអំបុក កាលពីឆ្នាំ២០១៩ ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយបានជាប់ចំណាត់ថ្នាក់ក្នុងផែនលេខ១៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង