កំពង់ឆ្នាំង ៖ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្វធ្វើឡើងយ៉ាងមហោឡាឬក នាព្រឹកថ្ងៃទី៩ វិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងសន្ទរកថា ដោយគូសបញ្ជាក់ថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្វធ្វើឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះមរនរតនកោដ្ឋ នរោត្តមសីហនុ ។ កម្ពុជា ប្រកបដោយមោទនភាពនិងស្ថិកក្នុងបរិបទកម្ពុជា ពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និង ពលរដ្ឋខ្មែរពោរពេញដោយសេចក្តីសុខនិងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ ពលរដ្ឋខ្មែរក៏មិនអាចប្រារព្វទិវាបុណ្យឯករាជ្យរបស់ខ្លួន ក្នុងភាពសប្បាយរីករាយបានឡើយ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា វរៈភាពដ៏អង្គអាចក្លាហាននេះ គឺជាវរៈភាពគំរូដ៏ល្អសម្រាប់កូនខ្មែរជំនាន់ក្រោយ ក្នុងការកសាងការពារបូរភាព ក្នុងស្មារតីចង ចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លា របស់វរៈយុទ្ធជន យុទ្ធនារី និង បងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារ ប្រយុទ្ធតស៊ូធ្វើពលីកម្ម អាយុជីវិតដ៏អង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ចេញពីភ្នក់ភ្លើងសង្គ្រាម ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពារទឹកដអធិបតេយ្យ សន្តិភាព សេរីភាពនិង វិបុលភាពជាតិ នៃព្រះរាជណាចក្រកម្ពុជា ។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា ឯករាជ្យភាពជាតិ ដែលខ្មែរទទួលបានពីបារាំង គឺជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋហើយពលរដ្ឋខ្មែរត្រូវការពារឲ្យខាងតែបាននូវឯករាជ្យជាតិនេះ ដោយមិនអនុញ្ញាត្តឲ្យជនណាម្នាក់យកឯករាជ្យភាពជាតិ នៃប្រទេសកម្ពុជាទៅបំផ្លាញឯករាជ្យបូរណភាពដែនដី និង អធិបតេយ្យជាតិឡើយ ។ កម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នាពេលនេះ នឹង ប្រាប់ពិភពលោកថា កម្ពុជាគឺជារដ្ឋឯករាជ្យ អធិបតេយ្យនិងបូរណភាពដែនដី មានសិទ្ធពេញលេញក្នុងការចាត់ចែងវាសនាជាតិរបស់ខ្លួននិងមិនត្រូវបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទៀតឡើយ ៕












