ប្រធាន​​ក្រុម​​ប្រឹក្សា​​ខេត្ត​​កំពង់​​ឆ្នាំង​​ និង​​លោក​​ជំ​ទាវ​​ អញ្ជើញ​​ចូល​​រួម​​ ពិ​ធី​​បុណ្យ​វិ​សាខ​​បូជា​​ នៅ​វត្ត​អា​រ​ញ្ញ​ការាម​ ក្រុង​កំ​ពង់​​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ពិធីបុណ្យវិសាខបូជា នៅវត្តអារញ្ញការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

    អញ្ជើញចូលរួមក្នុងពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ មានឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធសាសនិកជន យ៉ាងច្រើនកុះករ ។

    សូមបញ្ជាក់ថា ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យវិសាខបូជា។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គ​ទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង