ព្រះ​គ្រូចៅ​អធិការ​វត្ត​បល្ល័ង្គ​រង្សី​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ថែរក្សា​បរិស្ថាន​ និង​គោរព​ច្បាប់​ចរាចរណ៍​ ក្នុង​ឳកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​

  • កំពង់ឆ្នាំង ៖ព្រះឧត្តវង្សា សុត ឡាង ចៅអធិការវត្តបល្ល័ង្គរង្សី ( ហៅវត្តក្រាំងលាវ ) ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យជួយថែរ្សាបរិស្ថាន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

    ព្រះគ្រូចៅអធិការមានសង្ឃដីការថា ប្រជាពុទ្ធបរិស័ទ្ទ យុវជនយុវនារី ដែលមកធ្វើបុណ្យ និងលេងល្បែងប្រជាប្រិយ៍ នៅវត្តបល្ល័ង្គរង្សី ត្រូវជួយថែរក្សាបរិស្ថាន ដោយត្រូវវេចខ្ចប់សម្រាម យកទៅដាក់ក្នុងធុងឲ្យបានត្រឹមត្រូវ ។ធុងសម្រាមជាច្រើនត្រូវបានគណកម្មវត្តរៀបចំដាក់ពង្រាយនៅក្នុងបរិវេណវត្ត បង្ករលក្ខណៈ​ងាយស្រួលក្នុងការទុកដាក់សម្រាម ជាពិសេសគឺសម្រាមជាប្រភេទថង់ផ្លាស់ស្ទិក ។ ជាមួយគ្នានេះការធ្វើដំណើរដោយរថយន្តក្តី ដោយម៉ូតូក្តី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអសគ្នាដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

    ព្រះឧត្តមវស្សា សុត ឡាង បានឲ្យដឹងថា នៅឆ្នាំនេះវត្តបល្ល័ង្គរង្សី បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត ដើម្បីទួលប្រជាពុទ្ធបរិស័ទ្ទជិតឆ្ងាយ មកពីគ្រប់ទិសទី និងមានរៀបចំការលេងល្បែងប្រជាប្រិយ៍ជាច្រើន ដូចជាចោឈូងបោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង និងបោកចំបាប់ងដែរ ។ហើយចំពោះមធ្យោបាយរបស់បងប្អូន គណកម្មការវត្តបានរៀបចំកន្លែងសម្រាប់ផ្ញើត្រឺមត្រូវ ដោយមានកម្លាំងប្រជាការពារ ជាអ្នកមើលការខុសត្រូវជូនបងប្អូន ៕

        

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង