អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​​ ជម្រុញ​ឲ្យ​មន្ត្រី​ជំ​នាញ​ និង​ អា​ជ្ញា​ធរ​ស​ហ​​ការ​គ្នា​ពន្លឿន​ ក្នុង​ការ​​ចុៈ​​ធ្វើ​​ស្ថិ​តិ​ប្រ​ជា​ពល​រដ្ឋ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​កូ​វិដ​១៩​

  • កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ប្រាប់ទៅមន្ត្រីពាក់ព័ន្ធ និង មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យចាប់ផ្តើមពន្លឿន ក្នុងការចុះធ្វើស្ថិតិក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានឆាប់រហ័សបំផុត ដើម្បីដឹងថា តើប្រជាពលរដ្ឋណាខ្លះ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ និង ប្រជាពលរដ្ឋណាខ្លះទៀត ដែលមិនទាន់បានចាក់ ។

    ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ជម្រុញបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីអាជ្ញាធរនិងមន្ត្រីពាកព័ន្ធ តាមប្រព័ន្ធវីឌីអូ zoom នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថា មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីប្រសិទ្ធភាពការងារ និង ផ្តល់ត្រូវព័ត៌មានជាក់លាក់ ពិតប្រាកដ ជូនរដ្ឋបាលខេត្ត ឲ្យបានឆាប់បំផុត ៕ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង