អង្គការ​មូល​និធិ​ថែ​ទាំ​សុខ​ភាព​អ្នក​ជំងឺ​អេដស៍​ក​ម្ពុជា​សហ​ការ​ជាមួយ​ក្រសួង​អប់​រំប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ​៨​មិនា ​នៅ​វិទ្យា​ល័យ​ក្រុង​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ កម្ពុជា បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១៣ នៃទិវានារីអន្តរជាតិ ៨មិនា នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ។

    ពិធីនេះប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡានិងលោក យិន សាវ៉េនអភិបាលរងខេត្តកំពង់ឆ្នាំង ។

    លោកស្រី វេជ្ជបណ្ឌិត នូ វណ្ណារី ប្រធានអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា បានបញ្ជាក់ថា ព្រឹត្តការណ៍ទិវាអន្តរជាតិនារី របស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា ប្រារព្ធធ្វើឡើង ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារី ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យក្រុងកំពង់ឆ្នាំង និងអ្នកពាក់ព័ន្ធចំនួនប្រម៉ាណ២៣៧ នាក់ ។

    លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា បានថ្លែងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពស្រ្តីលើគ្រប់រូបភាព សង្គម នយោបាយ ឳកាស និងការអភិវឌ្ឍន៍សមត្ថភាពដោយបានកំណត់ច្បាស់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ ។

    លោក ជំទាវ អនុរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា ការប្រារព្ធទិវានារីអន្តរជាតិ៨មិនា ជារៀងរាល់ឆ្នាំនេះ គឺជាព្រឹត្តការណ៍ក្រើនរំឭក និងជម្រុញដល់ការគិតគូរដល់ស្ត្រីឲ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមឲ្យកាន់តែមានប្រសិទ្ធភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង