កំពង់ឆ្នាំង ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង ចុះល្បាតនិងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍និងស្រុកជលគីរី ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះ កម្លាំងចម្រុះ បានសម្រេចរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងមាន របាំងសាច់អួនចំនួន ២កន្លែង ប្រវែង៣០០ម៉ែត្រ លបលូសាច់អួនចំនួន៤មាត់ ។ របាំងស្បៃមុង៦កន្លែង ប្រវែង២៥០ម៉ែត្រ លូស្បៃមុង៦មាត់បង្គោលចំនួន៤០០ដើម និង ចាក់លែងកូនត្រី
ចម្រុះចំនួន៦០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕



