អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង​ ប្រាប់​ទៅ​នា​យក​រដ្ឋបាល​ថ្មី ​ឲ្យ​ពង្រឹង​សាម​គ្គី​ភាព​ និង​ ទទួល​ខុស​ត្រូវ​ លើ​ការ​ងា​រ​

  • កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈិន សេងងួន បានប្រាប់ទៅនាយករដ្ឋបាលថ្មី ឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តន៌ នូវតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលខុសត្រូវលើការងារ ដែលថ្នាក់លើប្រគល់ឲ្យ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ប្រកាន់ខ្ជាប់នូវគោលការណ៌គ្រឹះទាំង៤ សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈ ម្ចាស់ការ ភក្តីភាពមនសិការវិជ្ជាជីវៈ និង វប្បធម៌ សេវាសាធារណៈ និង ត្រូវសហការល្អ ជាមួយអង្គភាព ស្ថាប័ន នានាក្នុងខេត្តផងដែរ ។

    ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងលោក ម៉ៅ តារា ជានាយករដ្ឋបាលខេត្តថ្មី កាលពី
    រសៀលថ្ងៃី២៧ ខែឧសភា ឆ្នាំ២០២២ ។

    ឯកឧត្តម ឈិន សេងងួន បានបន្ថែមថា ជាថ្នាក់ដឹងនាំ ត្រូវជម្រុញលើកទឹកចិត្តនិងបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោម គឺជាកិច្ចការសំខាន់ ដែលត្រូវយក ចិត្ត​ទុកដាក់បំផុត ។ ជាមួយនេះត្រូវគោរព និង អនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិ នានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

    សូមបញ្ជាក់ថា លោក ម៉ៅ តារា ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចតែងតាំង ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលខេត្តកំពង់ឆ្នាំង ជំនួសលោក អ៊ុន សុផល ដែលត្រូវចូលនិវត្តន៍ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង