លោក​ជំទា​វ ប៊ន​ សុភី​ និង​លោក​ យិន​ សាវ៉េន​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្សា​នុ​សិស្ស​​ប្រឡង​​ជាប់​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ និ​ង​ សិស្ស​ពូកែ​គណិត​វិទ្យា ​រៀន​នៅ​វិទ្យា​ល័យ​ព្រះ​បាទ​សុ​រា​ម្រឹត​

  • កំពង់ឆ្នាំង ៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២នេះបានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សា​នុសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង សិស្សដែលទទួលបានមេដាយ ក្នុងការប្រឡងសិស្សពូកែផ្នែកគណិតវិទ្យា ( Angkor Mathematics Competition ) រៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ។

    លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០ – ២០២១ វិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន៤៦២នាក់ ស្រី២៥៨នាក់ ។ ជាលទ្ធផលប្រឡងជាប់ចំនួន២៧៣នាក់ ស្រី១៦០ នាក់ស្មើនិង ៥៩ ,១០ % ។ ក្នុងនោះនិទ្ទេសA ចំនួន៧នាក់ ស្រី៣នាក់ និទ្ទេសB ចំនួន២៤ នាក់ស្រី១៣នាក់ និទ្ទេសC ចំនួន៣៦នាក់ ស្រី២៤នាក់ និទ្ទេសD ចំនួន៨០នាក់ ស្រី៥៣នាក់ និង និទ្ទេស E ចំនួន១២៦ នាក់ ស្រី៧១នាក់ ។

     

    ដោយឡែកសិស្សពូកែគណិតវិទ្យា ដែលទទួលបានមេដាយពីកម្មវិធីប្រឡងសិស្សពូកែ ( Angkor Mathematics Competition ) សម័យប្រឡងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។ ជាលទ្ធផលសិស្សទទួលបានមេដាយប្រាក់ចំនួន៥នាក់ និង មេដាយសំរឹទ្ធចំនួន១១នាក់ ។

    លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ កោតសរសើរ ដល់ក្មួយៗសិស្សានុសិស្ស ទាំងសិស្សពូកែ គណិតវិទ្យា និង សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង បានជម្រុញឲ្យខិតខំបន្តទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិនាពេលអនាគត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង