នៅត្រីមាស​ទី១​ ឆ្នាំ​២០២៤​ សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ បង្ក្រាប​គ្រឿង​ញៀន​បាន​ ៤០​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៩៧​នាក់​

  • កំពង់ឆ្នាំង៖នៅត្រីមាសទី១ ដើមឆ្នាំ២០២៤នេះសមត្ថកិច្វខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿងញៀនបាន៤០ករណី ឃាតខ្លួនជនសង្ស័យបានចំនួន៩៧នាក់ ។ នេះបើយោងតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤ ។

    របាយការណ៍បានបញ្ជាក់ឲ្យដឹងថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសគ្រឿងញៀន បាន៤០ករណី ឃាត់ខ្លួនជនសង្ស័យ បានចំនួន៩៧នាក់ ក្នុងនោះករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣៦ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៨៩នាក់ ស្រីចំនួន៧នាក់ ។ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ករណី ( មិនរាងចាល ) ឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ។ អនុវត្តដីកបង្គាប់​​ឲ្យចាប់ខ្លួន ២ករណី ឃាត់ខ្លួន ចំនួន២នាក់ ។

    របាយការណ៍បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់នេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ( ICE ) ចំនួន២២១កញ្ចប់ ទម្ងន់ ៣៩៤,៧៣ក្រាម ម៉ូតូ១៦គ្រឿង រថយន្ត ២គ្រឿង ទូរស័ព្ទដៃ ចំនួន៧៥គ្រឿង ជញ្ជីងថ្លឹង ចំនួន៧គ្រឿង អាវុធកែឆ្នៃ ( កាំភ្លើងខ្យល់ ) ចំនួន២ដើម ដាវ១ដើម រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

    នៅក្នុងកិច្ចប្រជុំនេះ លោក ស្រ៊ន សំឬទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង បានជម្រុញឲ្យមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀង ក្នុងការចុះផ្សព្វផ្សាយ អប់រំ ធ្វើវេទិការសាធារណៈ ភូមិ ឃុំមានសុវត្តិភាព ស្តីពីផលប៉ះពាល់គ្រោះថ្នាក់ដោយសារគ្រឿងញៀន ។ ចុះផ្សព្វផ្សាយ អប់រំ ស្តីពីផលប៉ះពាល់គ្រោះថ្នាក់ដោយសារគ្រឿងញៀនដល់គ្រឹះស្ថានសិក្សា សាលារៀន និងសហគមន៍ ។ចុះស្រាវជ្រាវស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង