កំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩,៤០ ព្រំប្រទល់រវាង ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ ដែលទឹកហូរកាត់កាលពីព្រឹកថ្ងៃទី
២២ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ស្រកវិញនៅឡើយទេ ។ អាជ្ញាធរសម្រេចឲ្យផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន ដោយបង្វែរការធ្វើចរាចរណ៍ទៅមកសម្រាប់យានយន្តគ្រប់ប្រភេទ តាមផ្លូវថ្មី ដែលជាផ្លូវ វាងទីប្រជុំជនផ្សារឧត្តុង្គ ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពងឆ្នាំង បានឲ្យដឹងថា ទឹកដែលបានហូរកាត់ផ្លូវជាតិលេខ៥ មានតែមួយកន្លែងទេនៅត្រង់ចំណុចគីឡូម៉ែត្រ៣៩,៤០ ប្រវែង៥០ម៉ែត្រ ។

លោក ដោក ប៊ុនថុន បានឲ្យដឹងទៀតថា ស្ថានភាពទឹកនៅទំនប់អន្លង់ជ្រៃ បានធូស្រាលបន្តិចហើយ ។ នៅថ្ងៃទី២២ កក្កដានេះ ទ្វារទឹកបានបិទវិញទុកតែ
មួយប៉ុណ្ណោះ ៕
