ស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត

  • កំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់ម៉ីនកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺន ជំនាញបច្ចេកទេសសុនខល្បាត ដល់កងកម្លាំងដែលពាក់ព័ន្ធ ។

    ពិធីបើកវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ។

    លោកប្រាក់ សុម៉ាធី ប្រធាននាយកដ្ឋានកណ្តា ល ទទួលបន្ទុកជំនាញបច្ចេកទេសសុនខ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ សហគមន៍ ក្រោយការបោសសម្អាតមីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត ធ្វើឡើងក្នុងរយះពេលមួយសប្តាហ៍  ដែលមានសិក្ខាកាមចូលរួម ចំនួន៣៥នាក់ ជាគ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខ របស់ស៊ីម៉ាក់ និង មន្ត្រីជំនាញបច្ចេកទេសសុនខ របស់កងកម្លាំងដែលពាក់ព័ន្ធ ។ ហើយវគ្គហ្វឹកហ្វឺននេះដែរ មានគ្រូឧទ្ទេសជំនាញសុនខល្បាត មកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិច ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើជំនាញបច្ចេកទេសជាក់ស្តែង ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃមជ្ឈមណ្ឌសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះនឹងជួយបង្កើនសមត្ថភាពបន្ថែមទៀត ដល់មន្ត្រីជំនាញរបស់ស៊ីម៉ាក់និងកងកម្លាំងពាក់ព័ន្ធ លើជំនាញបច្ចេកទេស សនខល្បាត ។

    ឯកឧត្តម ហេង រតនា បញ្ជាក់ថា ក្រៅពីហិតក្លិនរកគ្រាប់មីន សត្វសុនខវានឹងចូលរួមចំណែកនៅក្នុងការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមរយះទេពកោសល នៃការប្រើប្រាស់ជំនាញរបស់ពួកវា ក្នុងការហិតគ្រឿងញៀន និងអាវុធជាតិផ្ទុះ ជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង