គិត​ត្រឹម​ថ្ងៃទី​១៣​ ធ្នូ ​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ប្រមូល​ផ​ល​ស្រូវ​វស្សា​ បាន​ជាង​៨៥​ភាគ​រយ​ហើយ ​

  • កំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវរដូវវស្សាបានជាង ៨៥ភាគរយហើយ ដោយទទួលបានទិន្នផលមធ្យម ៣,៦៦៣តោន ក្នុង១ហិកកតា ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន​ ១៤២ ៦៦៦ហិកតា ។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាកសិករប្រមូលផលបានលើផ្ទៃដី ចំនួន ១២១ ៧៣២ ហិកតាហើយ ស្មើនឹង​៨៥,៣៣​ភាគរយ ។ ក្នុងនោះស្រូវស្រាល ប្រមូលផលបានចំនួន ២៦ ៨៤២ហិកតា ដោយទទួលបានទិន្នផល ៤,៣០៩តោន ក្នុង១ហិកតា, ស្រូវកណ្តាលប្រមូល​ផលបានចំនួន ៦៥ ០៣១ ហិកតា ដោយទទួលបានទិន្នផល៣,៤៤៨តោន ក្នុង១ហិកតា, ស្រូវធ្ងន់ប្រមូលផលបាន ចំនួន ២៩ ៨៥៩ហិកតា ដោយទទួលបានទិន្នផល ៣ ,៥៥៧តោន ក្នុង១ហិកតា ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះសើម ជាមធ្យម៨៥០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ ចំនួន២០រៀល ក្នុង១គីឡូក្រាម, ស្រូវក្រអូបសើមតម្លៃ ១ ០៣០រៀល ក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២១ចំនួន១០រៀល ក្នុង១គីឡូក្រាម ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង