កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំព្រៃគ្រី ស្រុកជលគិរី ដោយបានធ្វើការរុះរើនិងបំផ្លាញចោលមានរបាំងស្បៃមុងចំនួន១០កន្លែង ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ (៩តុលា) កម្លាំងសមត្ថកិច្ចចម្រុះចំនួន៩នាក់ មធ្យោបាយកាណូត២គ្រឿង បានចុះល្បាតទៅកាន់ចំណុចភូមិកំពុងបាស្រូវ ឃុំជលសា និង ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ដោយបានរកឃើញបទល្មើសរបាំងស្បៃមុង១០កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុង១១មាត់បង្គោលចំនួន១៥០ដើម និង ចាក់លែងកូនត្រីចម្រុះចំនួន៤០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕