កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង វាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្សយ័បានចំនួន ០២នាក់។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា ជនសង្សយ័ទាំង២នាក់ ទី១/ឈ្មោះ ម៉ាត់ ហុីម អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី២/ឈ្មោះ សុន ទឿន អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានអោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនចំនួន២កញ្ចប់ ទម្ងន់ ៧,៨៦ក្រាម ទូរសព្ឌ័ ០១គ្រឿង ម៉ូតូ ០១គ្រឿង និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕