កម្លាំង​​កងរាជអាវុធ​​ហត្ថ​ខេត្ត​កំពង់ឆ្នាំង ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​​នឹង​ករណីចែកចាយ និងប្រើ​ប្រាស់​ដោយ​ខុស​ច្បា​ប់​នូវ​សារ​ធាតុញៀន

  • កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។បើតាមកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ជា សុណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្នុងប្រតិបត្តិការឃាត់ខ្លួននោះ កម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់ ទម្ងន់៣.០៨ក្រាម( ថ្លឹងទាំងថង់វេចខ្ចប់) និងឧបករណ៍ជក់មួយចំនួនទៀត ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ម៉ូតូចំនួន០២គ្រឿង: ម៉ាកហុងដាDream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H:3079 និង ម៉ាក PhanTom ពណ៌ខៀវ អត់ស្លាកលេខ។ក្នុងពេលឃាត់ខ្លួននោះជនសង្ស័យត្រូវបានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង