របាំង​ស្បៃ​មុង​១៥​កន្លែង​ដែល​ជន​ខិល​ខូច​លួច​ដាក់​ស្ទាក់​ចាប់​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​រលា​ប្អៀរ​ និង​ស្រុក​ជល​គិរី​ ត្រូវ​កម្លាំង​ចម្រុះ​រុះ​រើ​បំផ្លាញ​ចោល​

  • កំពង់ឆ្នាំង ៖របាំងស្បៃមុង ចំនួន១៥កន្លែង ដែលជនខិលខូចលួចដាក់ស្ទាក់ចាប់ត្រីខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ និងស្រុកជលគិរី ត្រូវកម្លាំងចម្រុះធ្វើការរុះរើបំផ្លាញចោល ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងចម្រុះចំនួន២២នាក់ មានកម្លាំងខណ្ឌរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងកម្លាំងសហគមន៍នេសាទ បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្រុករលាប្អៀរ និងស្រុកជលគិរី ដោយបានប្រទះឃើញរបាំងស្បៃមុង ចំនួន១៥កន្លែង ប្រវែងសរុប៦០០ ម៉ែត្រ លូស្បៃមុង១៥មាត់ បង្គោល២២០ដើមត្រូវបានរុះរើបំផ្លាញចោល នៅនឹងកន្លែង និងចាក់លែងត្រីចម្រុះចំនួន៣០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    លោក លី ឡា បានអំពាវដល់ប្រជានេសាទ កុំឲ្យនេសាទត្រី ដោយប្រើឧបករណ៍ ដែលច្បាប់ហាមឃាត់ ជាពិសេសឧបករណ៍ឆក់ និងរបាំងស្បៃមុង និងត្រូវចូលរួមការពារព្រៃលិចទឹកឲ្យបានគង់វង្ស សម្រាប់ជាជម្រកត្រី
    ពង កូន ជាបន្តទៅទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង