គ្រួ​សារ​ងាយ​រង​គ្រោះ​២​គ្រួ​សារ​​ នៅ​ក្នុង​ ស្រុក​កំ​ពង់​លែង​ បាន​ទទួល​អំ​ណោយ​ពី​អនុ​សា​ខា​កាក​បាទ​ក្រហម​ស្រុក​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សានិង ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក លោកស្រី ភោគ ចន្នី អភិបាលរង និង ជាអនុប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមស្រុកកំពង់លែង ព្រមទាំងសហការីបានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង បាននាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ចែកជូនគ្រួសារងាយរងគ្រោះចំនួន២គ្រួសារ ក្នុងនោះមួយគ្រួសារ នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ និង មួយគ្រួសារទៀត នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ។អំណោយរបស់អនុសាខា នាំយកទៅចែកជូននាឱកាសនោះរួមមាន៖ អង្ករ២៥ គីឡូក្រាម, មី១ កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួ រ , ឃីត១កញ្ចប់, ( មុង១. សារុង១.ក្រមា១ ភួយ១ )និងថវិកាចំនួន១០០.០០០រៀល ។

    ឆ្លៀតក្នុងឱកាសនៃជូនអំណោយនាពេលនោះដែរ លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សា និង ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានធ្វើការផ្សព្វផ្សាយ និងណែនាំពីវិធីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ពីការថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង