ខេត្ត​កំ​ពង់​ឆ្នាំង​ បន្ត​រក​ឃើញ​ អ្នក​ឆ្លង​កូ​វីដ​-១៩​ ចំ​នួន​​ ២៨​នាក់​ ជា​សះ​ស្បើយ​ ៤៣​នាក់​និង​ស្លាប់​ម្នាក់​

  • កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងបានប្រកាស បន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន២៨នាក់ អ្នកជាសះស្បើយមានចំនួន៤៣នាក់ និងស្លាប់ម្នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី ១០ ខែ សីហា នេះ ។

    រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា អ្នកវិជ្ជមាន កូវីដ-១៩ ទាំង២៨នាក់ មានជាអាជីវករកសិករ ពលករ អ្នករត់តាក់ស៊ី និងមន្ត្រីរាជការ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ត្រូវបាន ដាក់ ឱ្យ សម្រាក ព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង មណ្ឌលព្យាបាល វទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ ឆ្នាំងក៏អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជា មួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៨នាក់ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យ សំណាកជាបន្ទាន់នៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារនិង៣កុំ”។

    ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីករណីស្លាប់ស្រ្តីជនជាតិខ្មែរ អាយុ ៥៥ឆ្នាំ រស់នៅភូមិផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ស្រ្តីខាងលើបានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង១៥នាទី។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣០នាទី។ ការសន្និដ្ឋានរបស់គ្រូពេទ្យ ស្រ្តីខាងលើនេះបានមរណះភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង