កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង ធ្វើយុទ្ធនាការផ្សព្វផ្សាយពី« វិរុសកូវិដ១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្ករឲ្យមានហានិភ័យធ្ងនធ្ងរដល់អ្នក និង គ្រួសារ »។

យុទ្ធនាការផ្សព្វផ្សាយនេះ ដឹកនាំដោយឯកឧត្តម អម សុភា អភិបាលរងខេត្ត និង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៌បញ្ជាក់ថាយុទ្ធនាការដែលធ្វើឡើងនាពេលនេះក្រោមប្រធានបទ« វិរុសកូវិដ.១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្ករឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ » ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ចូលរួមការពារនិងបង្កើនការប្រុងប្រយ័ន្នខ្ពស់ ជាមួយវិរុសកូវិ ១៩ បំប្លែងថ្មីអូមីក្រុងនេះ ។

ឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំងបានមានដោយគូសបញ្ជាក់ថា វិរុសបំប្លែងថ្មី អូមីក្រុង ឆ្លងលឿន អាចបង្ករឲ្យមានហានិភ័យធ្ងន់ធ្ងរ។ដូច្នេះការកែប្រែឥរិយាបទទម្លាប់រស់នៅតាមគន្លងប្រក្រតីភាពថ្មី របស់បុគ្គល គ្រួសារ និង សហគមន៍ ដោយនិរន្តរភាព ពិតជាមានសារសំខាន់ណាស់ ។យើងត្រូវចូលរួមការពារ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ ១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ ៕











