សុី​ម៉ាក់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​បេស​​កកម្ម​បោស​សម្អាត​គ្រាប់​មីន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដើម្បី​សង្រ្គោះ​ជីវិត​ប្រជា​ពលរដ្ឋ​និង​កា​រ​អ​ភិវឌ្ឍន៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

  • កំពង់ឆ្នាំង ៖ លោក មួន វាសនា ប្រធាននាយកដ្ឋានកណ្តាល ទទួលបន្ទុកធនធានមនុស្សនិងជាទីប្រឹក្សាហិរញ្ញវត្ថុ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងថា ស៊ីម៉ាក់មានតួនាទីយ៉ាងសំខាន់ ក្នុងបេសកកម្មបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ។

    លោកមួន វាសនា បានមានប្រសាសន៍ បញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាស្តីពី ប្រតិបត្តិការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឯវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

    លោក មួន វាសនា បានមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាព ដល់ក្រុមកម្ទេច យុទ្ធភណ្ឌមិនទាន់ផ្ទុះនូវបច្ចេកទេសថ្មីៗ ដូចជាការប្រើប្រាស់ដបទឹកសម្រាប់វាយបំបែកគ្រឿងផ្ទុះកែឆ្នៃ ការសម្រួលវត្ថុតាងក្រោយហេតុការណ៍ផ្ទុះ និងការសរសេររបាយការ
    ណ៍សើបអង្កេតជាដើម ។

    លោក មួន វាសនា បានបញ្ជាក់ទៀតថា បច្ចុប្បន្នស៊ីម៉ាកបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវលើកិច្ចប្រតិបត្តិការបោសសំអាតមីនដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង