ពល​រដ្ឋក្នុង​ខេត្តកំព​ង់ឆ្នាំង រីករាយ​លេង​កម្សាន្តជា​​មួយ​សង្ក្រា​ន្តឆ្នាំថ្មី (មាន​វីដេ​អូ)

  • កំពង់ឆ្នាំង ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការបង្ករ​​លក្ខណៈអោយប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តការណ៍សង្រ្កាន្តអបអរឆ្នាំថ្មី រយៈពេល០៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២២ នៅ២ទីតាំងផ្សេងគ្នា រួមមានទីតាំងទី១ នៅសួន​សម្តេចចៅហ្វាវាំង គង់សំអុល ក្នុងក្រុងកំពង់ឆ្នាំង និង ទីតាំងទី២ នៅសួនឈ្វាំងសែន​ជ័យ ក្នុងស្រុករលាប្អៀរ ។

    ក្នុងកម្មវិធីសង្រ្កាន្តអបអរឆ្នាំថ្មីក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ ប្រជាពលរដ្ឋ បាន​មក​ចូលរួម​លេងកម្សាន្តយ៉ាងច្រើនកុះករ​ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាជាច្រើន រួមមាន ការ​លេង​ល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀត ការតាំងបង្ហាញគំនូរសិល្បៈ ការ​ប្រគំតន្ត្រី និង រាំកម្សាន្តជាដើម ។

    សួមទស្សនាសេចក្តីរាយការណ៍របស់កញ្ញា សុគន្ធារី៖

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង