ត​ម្លៃ​ស្រូវ​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​ ឆ្នាំ​នេះ​ខ្ពស់​​ជា​ង​ឆ្នាំ​មុន​ នៅ​ពេល​ដែល​ប្រ​ជា​ក​សិ​ករ​ចាប់​​ផ្តើម​ប្រ​មូល​ផល​ស្រូវ​ស្រាល​ដើម​រដូ​វ​

  • កំពង់ឆ្នាំង ៖ តម្លៃស្រូវក្នុងខេត្តកំពង់ឆ្នាំង នៅឆ្នាំនេះ ខ្ពស់ជាងឆ្នាំមុនក្នុងខណ:ពេលដែលប្រជាកសិករ ចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

    លោក​ ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន ១៣០៣០៥ហិកតា ក្នុងនោះស្រូវស្រាលធ្វើបានចំនួន១៨៤១១ហិកតា ។ គិតត្រឹមថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២១នេះ ប្រជាកសិករប្រមូលផលបាន ចំនួន១៦ ០៨៦ ហិកតាហើយ ដោយទទួលបានទិន្នផលជា មធ្យម៤,៣១៨តោន ក្នុង១ហិកតា ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះស្ងួត ជាមធ្យម តម្លៃ១ ២៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន២០០រៀល ក្នុង១គីឡូក្រាម, ស្រូវក្រអូបស្ងួតតម្លៃ១ ៣៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន៧០ ក្នុង១គីឡូក្រាម ។

    លោក ងិន ហ៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានជ្រុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វនិងដាំដំណាំរួមផ្សំ ព្រមទាំងបន្លែបង្ការផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារ ដោយមន្ទីរបានផ្តល់ពូជនិងជួយបណ្តុះបណ្តាលអំពីបច្ចេកទេស ក្នុងការដាំដុះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង