ឯក​ឧត្តម​ ស្រ៊ន​ សំ​ឬទ្ធី​ អភិបា​ល​រង​ខេត្ត​កំពង់​ឆ្នាំ​​ង​ ក្រើន​រំលឹក​ដល់​មន្ត្រី​ពាក់​ព័ន្ធ ​ឲ្យ​បន្ត​ជម្រុញ​ ការ​អនុវត្ត​គោល​នយោបាយ​ ភូមិ ​ឃុំ ​មាន​សុវត្ថិ​ភាព ​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ល្រើនរំលឹក ដល់មន្ត្រីពាក់ព៏ន្ធ ត្រូវរួមគ្នាបន្តជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសិវត្តិភាព ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពមូលដ្ឋាន និងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធិភាព ។

    ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិត្យការងារ ការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ៣០២៣ ។

    ឯកឧត្តម ស្រ៊ន សំឬទ្ធី បានមានប្រសាសន៍ថា យើងត្រូវរួមគ្នាបន្តអនុវត្ត ដោយជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបានយល់កាន់តែច្បាស់ អំពីលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំមានសុវត្តិភាព ។ ជម្រុញរៀបចំធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយសំណូមពរ និងកង្វល់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានសមស្រប ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង