គិត​ត្រឹម​បំណាច់​ខែ​ឧសភា​នេះ​ ប្រជា​កសិករ​នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង​ ដាំ​ដុះ​ស្រូវ​វស្សា​បាន​ជាង​៣​ម៉ឺន​ហិក​តា​ហើយ​​

  • កំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំងសម្រេចធ្វើការដាំដុះស្រូវវស្សា បានប្រម៉ាណលើផ្ទៃដីជាង​៣ម៉ឺនហិកតាហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។


    លោក ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង មានផែនការធ្វើស្រែវស្សាលើផ្ទៃដី ចំនួន១២២ ០០០ ហិកតា ។ គិតត្រឹមថ្ងៃទី៣១ ខែឧសភានេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំងសម្រេចធ្វើការដាំដុះបានលើផ្ទៃដី ចំនួន ៣០ ៤០៩ ហិកតា ។ ក្នុងនោះស្រូវស្រាលធ្វើបាន ចំនួន ១១ ៣៩១ហិកតា ស្រូវកណ្តាលធ្វើបាន ចំនួន៤ ៤៥៧ ហិកតា និងស្រូវធ្ងន់ធ្វើបាន ចំនួន១៤ ៥៦១ហិកតា ។

    លោក ប្រធានមន្ទីរបញ្ជាក់ថា នៅឆ្នាំនេះការងារបង្ករបង្កើនផលស្រូវវស្សា មានសភាពយឺតជាងឆ្នាំមុនបន្តិច ដោយសារកត្តាអាកាសធាតុមិនអំណោយផល កាលពីដើមរដូវ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ក្រៅពីដាំដុះស្រូវវស្សា ប្រជាកសិករបានធ្វើការដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង