ភ្លៀង​មួយ​មេ​ធំលាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យបាក់​ខ្លោងទ្វារ​សង្ក្រាន្ត ​បាក់​ដើម​ឈើ​ដាច់​ភ្លើង​ជាង​២ម៉ោង​ នៅក្រុងកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ភ្លៀងមួយមេធំលាឡំ នឹងខ្យល់កន្រ្តាក់ បានបោកបក់យ៉ាងខ្លាំងមកលើក្រុងកំពង់ឆ្នាំង បណ្តាលឲ្យបាក់រលំខ្លោងទ្វារសង្រ្កាន្ត នៅសួន
    វិមានឯករាជ្យ ខ្លោងទ្វាសង្ក្រាន្តនៅវត្តធម្មយុត្តិ បាក់មែកឈើសង្កត់ខ្សែភ្លើង នៅជិតស្នាក់ការគណបក្សប្រជាជនកម្ពុជា និងបាក់ដើមគគីរ១ដើម នៅជាប់របងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

    ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនាវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។ ករណីនេះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីជាង២ម៉ោង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

    ក្រោយពេលកើតហេតុភ្លាមៗនោះ គេឃើញមន្ត្រីអាជ្ញាធរ កម្លាំងសមត្ថកិច្ច មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន និងក្រុមបច្ចេកទេស ខាងអគ្គិសនី បានសហការគ្នាសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ កាត់មែកឈើយកចេញពីផ្លូវ និងភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង