ថ្នាក់​ដឹក​នាំ​ មន្រ្តីរាជ​ការ​ សិស្សា​នុ​សិស្ស ​និង​ កង​កម្លាំង​ ធ្វើ​អនាម័យ​សម្អាត​ទី​ក្រុង​ ចូល​រួម​អប​អរ​សា​ទរ​ ​ទិវា​ជាតិ​ក្រុង​​ស្អាត​លើក​​ទី១០ ​ឆ្នាំ​២០២២

  • កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិ ក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ( ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា ) រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ នេះបានដាក់កម្លាំងប្រមាណជិត៤០០នាក់ ដឹកនាំលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង សហការជាមួយ លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស និង កងកម្លាំង ធ្វើអនាម័យសម្អាតបរិស្ថាន នៅមាត់
    ទន្លេផ្សារក្រោម ដែលជាទីប្រជុំជនក្រុងកំពង់ឆ្នាំង ។


    លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ទិវាជាតិទីក្រុងស្អាតតែងតែបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៧ ខែកុម្ភៈ ។ នៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា) អមជាមួយប្រកាសយុទ្ធនាការ «កម្ពុជាស្អាត»ឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

    លោកអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ការសម្អាតអនាម័យនិងបរិស្ថាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងរបស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និង បង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ ទីក្រុងគ្មានសម្រាម ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាតគឺ ផ្ដើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង