កំពង់ឆ្នាំង៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ រួមដំ
ណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង ព្រមទាំងមន្ត្រី សំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងបានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិក នៃក្រុមសម្តេចឪដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍ យ៉ាងសកម្មមមាញឹក ក្នុងការជួយព្យួររាស់ដីស្រែ និង ចែកស្រូវពូជ ជូនប្រជាកសិករ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ក្នុងដំណើរអញ្ចើញចុះបំពេញការងារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង សម្តេចចៅហ្វាវាំង គង់ សំអុល បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ក្នុងមូលដ្ឋាននេះ ដែលបានមកទទួលស្រូវពូជ ដោយបានជម្រាបជូនបងប្អូន អំពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ និង ព្រះរាជហឬទ័យនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនបងប្អូន ប្រជារាស្ត្រ ជាកូនចៅ ចៅទួតជាទីស្នេហា របស់ព្រះអង្គគ្រប់ៗរូប ។

លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងទៀតថា ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានផែនការធ្វើស្រូវវស្សាលើផ្ទៃដីចំនួន១២២ ០០០ហិកតា គិតត្រឹមថ្ងៃទី១៧ ខែឧ
សភា ឆ្នាំ២០២២នេះ ប្រជាកសិករសម្រេចធ្វើការដាំដុះនិងព្រោះ បានលើផ្ទៃដីចំនួន១៣ ៦៣២ហិកតា ស្មើនឹង១១,១៧ភាគរយ នៃផែនការ ។ ក្នុងនោះស្រូវស្រាល៩ ៩១៩ហិកតា ស្រូវកណ្តាល១ ៩៣៥ហិកតា និង ស្រូវធ្ងន់ចំនួន១ ៧៧៨ហិកតា ៕