គិត​ត្រឹម​ថ្ងៃ​ទី១២ ​កក្កដា​ នេះ​ កសិករ​នៅ​ទូទាំង​ខេត្តកំ​ពង់​ឆ្នាំង​ សម្រេច​ធ្វើ​ស្រែ​វស្សា​បាន​ជាង​៩៣​ភាគ​រយ​ហើយ​

  • កំពង់ឆ្នាំង ៖ គិតត្រឹមពាក់កណ្តាល ខែកក្កដានេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចបង្ករបង្កើនផលស្រូវវស្សា បានជាង៩៣ភាគរយហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ។

    លោក ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង មានផែនការដាំដុះស្រូវវស្សាលើផ្ទៃដីចំនួន ១២២ ០០០ ហិកតា ដែលគិតត្រឹមថ្ងៃទី១២ កក្កដានេះ នៅ​ទូទាំងខេត្ត សម្រេចធ្វើបានលើផ្ទៃដីចំនួន ១១៤ ៣៥០ ហិកតា ស្មើនឹង៩៣,៧៣ភាគរយ ។ ក្នុងនោះព្រោះស្រូវស្រាលបាន ១៩ ៣៩៦ ហិកតា, ព្រោះនិង ស្ទូងស្រូវកណ្តាលបាន ៥២ ៥២១ ហិកតា, និងស្រូវធ្ងន់ បានចំនួន ៤២ ៤៣៣ ហិកតា ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ក្រៅពីការងារបង្ករបង្កើនផល ស្រូវវស្សានោះ ប្រជាកសិករបាននាំគ្នាដាំដុះដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម បាន​ចំនួន៦ ៧១៥ ហិកតាផងដែរ ដើម្បីកម្ពស់ជីវភាពក្នុងគ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង