ឯក​ឧត្តម​ ​អម សុ​ភា​៖ អ​តីត​យុទ្ធ​ជន​ មាន​គុណ​បំ​ណាច់​យ៉ាង​ធំ​ធេង ​ដើម្បី​បុព្វ​ហេតុ​​ជាតិ​​មា​តុ​ភូមិ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា អតីតយុទ្ធជនកម្ពុជា មានគុណបំណាច់យ៉ាងធំធេងដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហា នៃយើង ។ ឯកឧត្តម អម សុភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជនកម្ពុជា លើកទី១៤ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា អតីតយុទ្ធជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខ​​សន្តិ​ភាព​​​​​​និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់​ជាតិមាតុ​​ភូមិ ​និង ប្រជាជនកម្ពុជា ។ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ទៀតថា ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុង​គោល​​បំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយ បន្ថែមទៀតអំពីអតីតយុទ្ធជន ។

    លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនិតិសម្បទា និង ជាអនុប្រធានប្រចាំការ នៃគណ:កម្មាធិការសមាគម អតីត​​យុទ្ធជ​​ន​​កម្ពុជា​ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំងមានសមាជិកសមាគមសរុបចំនួន២ ៩៧៩នាក់ ក្នុងនោះ​ជនពិការ​​​ចំនួន៩៩៨នាក់ និវត្តន៍ជនចំនួន៨១៥នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន៥២នាក់ ជនពិលីចំនួន៩៤៩ជនមរណចំនួន១៦៦គ្រួសារ ។

    ក្នុងពេល​​នោះឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់សមាជិកដែលបានចូលរួម ចំនួន៥០នាក់ក្នុងម្នាក់ៗ ទទូលអង្ករ​ចំនួន​​២៥​​គីឡូក្រាម​គុយទាវ២ប្រអប់ ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង ប៊ីចេង១កញ្ចប់និងថវិកាចំនួន២​ម៉ឺនរៀល ៕

    អត្ថបទ និងរូបភាព៖ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង