កំពង់ឆ្នាំង ៖ ថ្ងៃនេះមានមនុស្សចំនួន៨នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវិដ១៩ថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ខណៈអ្នកជំងឺចំនួន៣១នាក់បានជាសះស្បើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង២៩នាក់នេះ ជាអាជីវករ កម្មករសិស្ស និង គ្រូបង្រៀន ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ២៦៥នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៧៨៥នាក់ ស្លាប់ចំនួន៩៦នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៨៤នាក់ ៕











