ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ជាង​ ១០​ម៉ឺន​នាក់​ ហើយ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​កូ​វីដ១៩​

  • កំពង់ឆ្នាំង ៖គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ប្រមាណជាង១០ម៉ឺននាក់ ហើយបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៣៥៤ ១២៧នាក់ ប្រជាពលរដ្ឋនៅទីប្រជុំជនចំនួន១៦៩ ០៨២នាក់។ គិតត្រឹមថ្ងៃទី២០ កក្កដា នេះ មានប្រជាពលរដ្ឋចំនួន ១០៤៤៤៨នាក់ហើយ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ដូសទី១និងចំនួន២០ ៥៤៣នាក់ បានចាក់ដូសទី២ ។

    លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះវ៉ាក់សាំងដែលខេត្តកំពង់ឆ្នាំងទទួលបាន មានចំនួន៣៧៤ ៩៩៨ដូស។ដែលបច្ចុប្បន្នការចាក់វ៉ាក់សាំនៅតែបន្តសកម្មភាពចាក់ជូនប្រជាពលរដ្ឋ នៅទូទាំង៨ក្រុង ស្រុក របស់ខេត្តកំពង់ឆ្នាំង ដែលមាន២៤គោលដៅ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំង តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ចៀសវាងមកប្រមូលផ្តុំគ្នាច្រើន និង មកដណ្តើមគ្នាចាក់ ដែលធ្វើឱ្យប៉ះពាល់ និង យឺតយ៉ាវ នៃដំណើរការចាក់វ៉ាក់សាំង ។ រាលពេលមកចាក់វ៉ាក់សាំង ពលររដ្ឋត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ ។

    ចំពោះប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរហើយក៏ដោយ ក៏ត្រូវតែចូលរួមអនុវត្តន៍នូវវិធានការដ៏ចាំបាច់ របស់រាជរដ្ឋារដ្ឋាភិបាល ៣កុំ ៣ការពារ ជាដាច់ខាត ដើម្បីធានាបាននូវសុខមាលភាពល្អ និង ចៀសផុតពីជំងឺដ៏កាចសាហាវនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង