សម្តេតេជោហ៊ុន សែន ផ្តល់ផ្ទះ១៥០ខ្នងជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិង ជាប្រធានអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះចំនួន១៥០ខ្នង បន្ថែមទៀត ​​​ជូនដល់អតីតយុទ្ធនៅក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការ​​សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ។​​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ ជាអនុប្រធាននិងជាអគ្គលេខា សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ​​ដោយមានការយកចិត្តទុកដាក់និងគិតគូ ពីសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធកម្ពុជា សម្តេចបានផ្តល់ផ្ទះចំនួន១៥០ខ្នង បន្ថែមទៀត ជូនដល់បងប្អូនអតីត​​យុទ្ធជន។ ដែលផ្ទះចំនួន១៥០ខ្នងនេះ នឹងត្រូវសាងសង់នៅចុងខែធ្នូឆ្នាំ២០២១ខាងមុខនេះ ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។​​​ជួសមុខឲ្យអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណនិងដឹងគុណសម្តេចតេជោហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុត ចំពោះការគិតគូរ ពោពេញដោយ ​​ក្តីមេត្តា និង មនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ចំពោះអតីតយុទ្ធកម្ពុជា ។

    ​​សូមបញ្ជាក់ថា ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំង ជាប្រធានកិត្តិយស និង លោក អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជា​​ប្រធានគណៈកម្មាធិការសមាគម អតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង