បិទ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សារ​ព័ត៌​មាន​សន្តិ​ភាព​និ​ង​អហិង្សា​ក្រោយ​បាន​ដំណើរ​អស់​រ​យៈ​ពេល​២ថ្ងៃ​

  • កំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានសន្តិភាព និង អហិង្សាដែលរៀបចំឡើងដោយអង្គការ ACT សហការជាមួយមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបិទនៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ។

    ពីធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិតីភាពឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT ព្រមទាំងមាន
    ការចូលរួមពីសំណាក់លោក លោកស្រី មកពីអង្គភាពសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

    កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានឱ្យដឹងថា រយៈពេល២ថ្ងៃ នៃវគ្គបណ្តុះបណ្តាលសារព័ត៌មានសន្តិភាព និង អហឹង្សា ដល់អ្នកសារព័ត៌មាននិងសហគមន៍គោលដៅ បានបង្ហាញឱ្យឃើញថា សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ សិក្សារៀនសូត្រ និង លើកឡើងពីការចូលរួមគាំទ្រ លើការសរសេព័ត៌មានប្រកដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយធានាបានអំពីទម្រង់ព័ត៌មាន ពុំមានលក្ខណៈញុះញង់ និង ហឹង្សា ។ ការបណ្តុះ​គំនិត នៃការសរសេរព័ត៌មានបែបសន្តិភាព និង អហឹង្សានឹងជួយដល់សហគមន៍ និងមូលដ្ឋាន ព្រមទទួលយកនូវការពិតជាក់លាក់ អំពីចំណុចខ្វះចន្លោះ ហើយចូលរមកែលម្អប្រកបដោយគុណធម៌ ស្របតាមយន្តការឈ្នះឈ្នះទាំងអស់គ្នា ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បញ្ជាក់ថា វិស័យព័ត៌មានបានផ្សារភ្ជាប់ យ៉ាងជិតស្និត ក្នុងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសារព័ត៌មាន ឌីជីថល បណ្តាញទាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នផងដែរ ។ ដោយសារការរីកចម្រើន នៃប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាដ៏សំបូរបែប ធ្វើឲ្យព័ត៌មានក្លែងក្លាយត្រូវបានគេប្រឌិតឡើង ដើម្បីបង្ខូចឬ បង្កើតជាការភាន់ច្រឡំក្នុងគោលបំណងទុច្ចរិតនានា ដើម្បីទទួលបានផល​ប្រយោជន៍ផ្សេងៗ ជាពិសេសផ្នែកសេដ្ឋកិច្ច និង ការកេងចំណេញខាងផ្នែកនយោបាយជាដើម។

    ឯកឧត្តមបានបញ្ជាក់ទៀតថា សិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័តមាន និង ក្រុមការងារសហគមន៍គោលដៅ ដើម្បីបានចូលរួមផ្លាស់ប្តូរ យោបល់ និង ពិភាក្សា ចែករំលែកនូវគោលគំនិតសន្តិភាព ដែលមានជាទម្រង់ ការប្រមូលព័ត៌មានប្រកបដោយតុល្យភាព ការស្វែងរកព័ត៌មានពិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និង ទប់ស្កាត់រាល់ព័ត៌មាន ញុះញង់ បង្កឲ្យមានហឹង្សានៅក្នុងស្មាតីរួមចំណែកឲ្យសង្គមជាតិ មានសុខសន្តិភាពបង្កើនការអភិវឌ្ឍន៍ ឲ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

    សូមបញ្ជាក់ថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ដល់វគ្គបណ្តុះបណ្តាលនេះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង