កំពង់ឆ្នាំង ៖ ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤នេះ មានភ្ញៀវទេសចរ ប្រមាណជាង៨ម៉ឺននាក់ បានមកលេងកម្សាន្ត នៅខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង
សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ ។
លោក សេង សាលី បានឲ្យ៊ដឹងថា ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤នេះ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍និង រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៨៦២៩០នាក់ ក្នុងនោះភ្ញៀវទេសចរ បរទេសចំនួន ៤៩នាក់ ផងដែរ ៕












