ឯក​ឧត្តម​ ស៊ុន​ សុ​វណ្ណា​រិទ្ធិ​ ចាត់​ឲ្យ​លោក​​ ខឹម​ ចាន់​នឿន​ នាំ​យក​ថ​វិ​កា​និង​គ្រឿង​ឧប​ភោគ​ប​រិ​ភោគ​ជូន​គ្រួ​សារសព​ស្រ្តី​មេ​ម៉ាយ​ឈ្មោះ​ ចាប​ សុ​ថុន​ នៅ​ភូមិ​ ឧទុម្ពរ​ ឃុំ​ស្វាយ​ជ្រុំ

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង បានចាត់ឲ្យលោក​ ខឹម ចាន់នឿន នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង នាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ចូលរួមពិធីបុណ្យនិងឧបត្ថម្ភ ដល់គ្រួសារសពស្ត្រីឈ្មោះ ចាប សុថុន អាយុ ៤២ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូន៥នាក់ រស់នៅភូមិ ឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ថវិកានិងគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្ដម អភិបាលខេត្ត រួមមាន ៖ អង្ករ ចំនួន២០០គីឡូក្រាម,មី ៥កេស ,ទឹកបរិសុទ្ធ ៥កេស,ត្រីខ ៥យួរ និង ថវិកា ចំនួន ៦០០,០០០រៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង