កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានធ្វើការដង្ហែក្បួនទ្រង់ទ្រាយធំ ដែលមានអ្នកចូលរួមជាង៤ម៉ឺននាក់ ។

យុទ្ធនាការឃោសនាដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនេះ ដឹកនាំដោយសម្តេច ចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង, ឯកឧត្តម គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង,លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង , ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ព្រមទាំង ឯក
ឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត និង ក្រុង ស្រុក ផងដែរ ។

សម្តេចចៅហ្វាវាំង គង់សំអុល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា៕


