ជម្លោះ​ស្នេហា​ត្រី​កោណ​ បុរស​ម្នាក់​បាញ់​ដន្លង​របស់​ខ្លួន​ធ្លាយ​ពោះ ​នៅ​ក្រុង​ខេមរ​ភូមិន្ទ​ ខេត្ត​កោះកុង​

  • កម្លាំងសមត្ថកិច្ច ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយបាញ់ប្រហារទៅលើដន្លងរបស់ខ្លួនឱ្យធ្លាយពោះព្រោះស្នេហាត្រីកោណ នៅវេលាម៉ោង១២ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា   ជនរងគ្រោះឈ្មោះង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ (ពោះម៉ាយ) ចំណែកជនសង្ស័យឈ្មោះសោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ និង មានប្រពន្ធឈ្មោះ ផាន់ សុខុន អាយុ៤៩ រស់នៅចំណុចផ្សារចាស់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។

    សមត្ថកិច្ចបានឱ្យដឹងថា   ជនបង្កមានមុខរបរជាគ្រូហ្វឹកហ្វឺនផ្នែកទាហាន  ដោយមានកាំភ្លើងជាប់ក្នុងដៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធអស់រយៈពេលជាង១ម៉ោងនិងប្រើវិធានលួងលោមឱ្យជនបង្ករសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាកសួរតាមនីតិវិធី។ ករណីបាញ់ដនេះកើតមកពីភ្លើងប្រចណ្ឌ

    ករណីនេះ សមត្ថកិច្ចបានធ្វើឡោមព័ន្ធផ្ទះជនសង្ស័យ រហូតដល់ម៉ោង៥និង១០នាទីថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានអាវុធខ្លី១ដើម ម៉ាកK៥៤។ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការបន្ត៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង