លោកជំទាវពុំ ចន្ទីនី នាំយកអំណោយមនុស្សធម៌ទៅចែកជូនជូនប្រជាពលរដ្ឋចំនួន២៨៧គ្រួសារនៅស្រុកបរិបូរណ៍

  • ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃពុធ ៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្តមអម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមសៀក គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់ក្រុមហ៊ុនធានារ៉ាប់រង ប្រូដិនសល ចែកជូនប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង និង ជនងាយរងគ្រោះ នៅស្រុកបរិបូណ៌ ចំនួន ២៨៧គ្រួសារ ។

    ក្នុងឱកាសនោះលោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូន ពូមីង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

    កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យដាច់បាយឬមិនខ្វាយខ្វល់នោះឡើយ ទោះជាអំណោយទាំងនេះមិនអាចដោះស្រាយនូវកង្វះខាតបានយូរអង្វែងក្ដី ក៏ប៉ុន្តែបានជួយសម្រាលបញ្ហាបានមួយរយៈពេលផងដែរ ។

    លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសចៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

    អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាពេលនោះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់( មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ១) ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង