សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដាក់ចេញនូវបទបញ្ជាស្នើសមត្ថកិច្ចអនុវត្ត ច្បាប់ពាក់ព័ន្ធ នឹងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវជាដាច់ខាត។ ការចេញបទបញ្ជានេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ បរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “គណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ ដែលមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្តល់កិច្ចសហការ គាំទ្រ។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យនិងពង្រឹងបង្កើនកិច្ចសហការ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ បើមិនទប់ស្កាត់ទេ មនុ
ស្សតិចបានផល មនុស្សច្រើនបានរងផលប៉ះពាល់ “។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យមើលក្របខណ្ឌច្បាប់ដាក់ ឱ្យបានតឹងរឹង ដោយសម្តេចទទួលបានព័ត៌មានច្រើនពីបណ្តាញសង្គម។ សម្តេចបញ្ជាក់ថា ដាវអាជ្ញាសឹកមានហើយ ក៉ំឱ្យគេរាយការណ៍មកដល់លើ ត្រូវចាត់វិធានការឱ្យបាន៕ ប្រភព CNC