មន្ត្រី​នគរ​បាល​ជាតិ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ចំនួន​១៩៥នាក់ ត្រូវ​បាន​ធ្វើពិធីប្រកាស​ផ្ទេរភារ​កិច្ច តែង​តាំងមុខតំណែង​និង​បំពាក់​ឋាន​ន្តរ​សក្តិ​

  • ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន១៩៥នាក់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០​២០​នេះ ត្រូវបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិ ក្រោមអធិបតីភាពលោក អម សុភា អភិ​បាល​រងខេត្តកំពង់ឆ្នាំង និង លោកឧត្តម សេនីយឯកហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ។​

    ឧត្តមសេនីយទោរខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលកខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​នគរ​បា​ល​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លង ថ្នាក់ដឹកនាំបានសម្រេច​ធ្វើការ​ស្នើ​សុំ​​មន្រ្តីនគរបាលចំនួន១៩៥នាក់ទៅអគ្គស្នងការនគរបាលជាតិ ដើម្បីផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ។

    ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជម្រុងញដល់មន្រ្តីនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បន្ត​ខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័ស ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណ​ធម៌ និង ការទទួលខុសត្រូវខ្ពស់ ។ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​មានភាពជឿជាក់មក​លើប៉ុស្តិ​រដ្ឋបាល​ដែល​បានផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅ​ស្នាក់នៅ​និងចូល​រួម​ការពារ​សន្តិសុខ​អោយបាន​ល្អប្រសើរជូនប្រជាពលរដ្ឋ ។

    លោកឧត្តមសេនីយឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់​ថា បញ្ហាចម្បងក៏ដូចជាទិសដៅដែលមន្ត្រីនគរបាលគ្រប់រូបត្រូវអនុវត្តបន្តទៀតនោះ គឺការពាររាជរដ្ឋាភិបាលស្របច្បាប់​។នគរ​បាល​ត្រូវ​តែឈានមុខគេនូវការអនុវត្តច្បាប់ ធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ គោរពវិន័យតួនាទីភារកិច្ចរបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

    ចំពោះមន្ត្រីនគរបាលដែលទើបទទួលការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវធ្វើជាគំរូ​ល្អដល់​​​ប្រជាពលរដ្ឋនិងសង្គមហីយ ខិតខំបំរើសេវាសាធារណៈអោយបានល្អខិតខំប្រឹងប្រែង​ក្នុងការរក្សាសន្តិសុខ​ជូនប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន។ ក្រៅពីនេះត្រូវតែបង្កើនសមត្ថភាព ពង្រឹងចំណេះដឹង ការងាររៀនសូត្រ ដកស្រង់នូវបទពិសោធន៏ល្អៗ យកទៅអនុវត្តក្នុងការបំពេញការងារ ។ ម៉្យាងទៀតត្រូវមានការសាមគ្គីភាពផ្ទៃក្នុងដើម្បីបំពេញការងារអោយ​ទទួលបាន​ជោគ​ជ័យ ។ ជាមួយនេះក៏ត្រូវតែបន្តយកចិត្តទុកដាក់នូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាអោយ​មូល​ដ្ឋាន​បញ្ចៀសអោយអស់នូវអំពើអប្បាយមុខនានា និង ទប់ស្កាត់បាននូវរាល់បទល្មើសផ្សេងៗនៅក្នុងសង្គមធានាបានសន្តិសុខ​ជូនប្រជាពលរដ្ឋ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង