សម្តេច​​ក្រឡា​ហោម​ ស​ ខេង​ បន្ត​អំពាវ​នាវ​ឲ្យសមត្ថកិច្ចនិងប្រជា​ពលរដ្ឋ​ចូលរួម​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​

  • សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអំពាវនាវ​ឲ្យ​សមត្ថកិច្ចចរាចរណ៍ និងប្រជា​ពល​រដ្ឋ​បន្តពង្រឹង​និង​ចូលរួម​អនុវត្ត​ច្បាប់​ ។ ការអំពាវនាវរបស់សម្តេច​ក្រឡា​ហោម បែប​នេះបាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

    សម្តេចក្រឡាហោម ស ខេង ​បានជំរុញ​ឲ្យ​សមត្ថកិច្ចបង្កើន​ការ​រឹតបន្តឹង​ការផាកពិន័យ​ដោយ​គ្មាន​ការយោគយល់ស្របពេល ដែល​​កម្ពុជា​​ប្តេ​ជា​​កាត់បន្ថយ​អត្រា​​គ្រោះថ្នាក់​​ចរាចរណ៍​​ឲ្យ​បាន​​នៅ​ឆ្នាំ​២០២០​​នេះ​។​

    សម្តេចបានរំលឹកបន្ថែមថា ក្នុងនាមជាសមត្ថកិច្ច មានកាព្វកិច្ចពន្យល់ពលរដ្ឋឲ្យបានយល់អំពី ការ​អនុវត្ត​ច្បាប់​ខណៈ​ដែលអ្នក​ពាក់ព័ន្ធ​ជា​ពិសេសពលរដ្ឋជាអ្នក​ប្រើប្រាស់​ផ្លូវ​ត្រូវចូលរួមអនុវត្ត​ច្បាប់​ទាំង​អស់​គ្នា។

    តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញ​ថា ពេញ​មួយ​ឆ្នាំ២០១៩​ គ្រោះ​ថ្នាក់​ចរា​ចរ​​នៅទូទាំង​ប្រទេសបាន​កើត​ចំនួន ​៤,១២១លើក សម្លាប់​មនុស្ស ​១,​៩៨១​នាក់ និង​រងរបួស​ ៦,​១៤​១​នាក់​។ ​គិតជា​មធ្យម​ភាគ​ក្នុងមួយ​ថ្ងៃមានមនុស្សស្លាប់​ ៥.៤​នាក់​។

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការ​ជាតិសុវត្ថិភាព​ចរា​ចរ​ណ៍​​ផ្លូវគោក កន្លងមកក៏ធ្លាប់បានលើកឡើង​ថា អត្រាគ្រោះថ្នាក់​ចរាចរនេះ បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​។សម្តេច​ជំរុញ​ឱ្យ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ បង្កើន​ស្មារតី​អនុវត្តន៍​ច្បាប់ចរាចរ​ឱ្យបាន​ខ្ជាប់ខ្ជួន​ និង​តឹងរ៉ឹ​ង​បំផុត៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង