ក្រុមហ៊ុន KINNRICH Copper Smelting Co.,LTD និងNew Economic Zone បានឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid19។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោយពីមើលឃើញពីតម្រូវការ និងភាពចាំបាច់ ក្នុងការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid19។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួន បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ ថ្នាក់ដឹកនាំសមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគមTYDA៕