តួឯកល្ខោនបាសាក់ អុល សំអាង ថ្លែងអំណរគុណសម្តេចតេជោ «ជួយលើកស្ទួយវិស័យល្ខោនបាសាក់»

  • ក្នុង​ចំណោម​អ្នក​សារ​ព័ត៌​មាន​ទូទាំង​ប្រទេស​ និង​មន្ត្រី​ក្រសួង​សំខាន់​ៗ ​ដែល​បាន​ជួប​សំណេះ​សំណាល​ ក្នុង​ជំនួប​អាហារ​សាមគ្គី​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ កាល​ពីថ្ងៃទី​១៤ ខែ​មករា ​ឆ្នាំ២០​២០​ តួឯក​ល្ខោន​បាសាក់​លោក​ អុល ​សំអាង ​ដែល​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌​មាន​ ក៏​មាន​វត្តមាន​នៅ​ថ្ងៃ​នោះ​ដែ​រ ដោយ​លោក​បង្ហាញ​ការចាប់​អារម្មណ៍​ជាច្រើន​បន្ទាប់​ពីបញ្ចប់​ជំនួប​នោះ​។ ​លោក​បាន​ទ​ចាត់​ទុក​ថា​ សារ​មួយ​ឃ្លា​ដែល​សម្ដេច​តេជោ​ បាន​លើក​ឡើង​ថា «អ្នកសារ​ព័ត៌មាន​ កុំបំពាន​សិទ្ធិ​អ្នក​ដទៃ ​កុំបំ​ភ្លៃកា​រពិត​» គឺជា​អ្វីដែល​មាន​តម្លៃ​ក្រោយ​អាហារសាមគ្គី​នោះ​ផង​ដែរ។

    លោក ​អុល ​សំអាង​ និយាយ​ថា ​ក្នុង​ជំនួប​ដែល​បាន​ធ្វើ​ឡើង​ជាច្រើន​ម៉ោង​ជាមួយ​សម្ដេច​នាយ​ក​រដ្ឋមន្ត្រី​នោះ​ លោក​ចាប់​អារម្មណ៍​ចំពោះ​ប្រយោគ​ខាង​លើ​យ៉ាង​ខ្លាំង​ ដោយ​លោក​យល់​ថា​ប្រសាសាន៍​រ​បស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ​គឺជា​ក្រើន​រំលឹក​អោយ​អ្នក​សារ​ព័ត៌​មាន​កាន់​តែ​ប្រកប​វិជ្ជាជីវៈ​មួយ​កាន់​តែ​ប្រសើរ​ នៅ​ក្នុង​អាជីព​។ ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​ចំពោះ​ពាក្យ​មួយឃ្លា​ដ៏មាន​អត្ថន័យ​របស់​សម្ដេច​នា​យក​រ​ដ្ឋ​មន្ត្រី នា​ឆ្នាំនេះ លោក​ក៏បង្ហាញ​អារម្មណ៍​រំភើប​ផងដែ​រ ​ដែល​ក្នុង​នាម​ជាទីប្រឹក្សា​ក្រសួងព័ត៌​មាន ហើយ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ជំនួប​អ្នក​កាសែត​ដ៏​សំខាន់​នេះ​។

    លោក ​អុល​ សំអាង​ បាន​ចាត់​ទុក​ថា ​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​មួយ​ដ៏​សំខាន់​អោយ​សិល្បករ​បុរាណ​ខាងផ្នែក​ល្ខោន​បាសាក់​ដូច​លោក បាន​ចូល​រួម​ក្នុង​សង្គម ​និងយល់​ដឹង​ច្រើន​ក្នុងសង្គម​អ្នក​ចេះ​ដឹ​​ង ដែល​មាន​ន័យ​ថា ​បើទោះ​បីជា​សិល្បៈ​ល្ខោន​បាសាក់​មិន​សូវ​មាន​ការ​គាំទ្រ​ពីយុវវ័យក្មេង​ៗ ​ប៉ុន្តែ​ក៏​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ ​ពីសំណាក់​រាជរដ្ឋាភិបាល​ជាថ្នាក់​ដឹកនាំ។ ក្នុងនោះក្រសួងព័ត៌​មាន និង​ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ក៏​បាន​ផ្ដល់​ឱកាស​អោយ​ក្រុមល្ខោន​បាសាក់​របស់​លោក​ផលិត​សាច់​រឿង​ថ្មីៗ​ ដែល​ធ្វើក្រុម​ការងារ​របស់​លោក​នៅ​តែ​មាន​ចរន្ត ដែល​ជា​ការ​ជួយ​លើក​ស្ទួយ​វិស័យ​ល្ខោន​បាសាក់ ​អោយ​នៅ​តែមាន​ការ​ចាប់​អារម្មណ៍ផ​ងដែរ។ លោក​ថា​នេះ​ជា​គុណ​បំណាច់​នៃ​សន្តិភាព​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏មាន​សន្ទុះ​រីក​ចំរើន​លើ​គ្រប់​វិស័យ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង