កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ឡុង ឈុនឡៃ បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១០កេស, ទឹកផ្លែឈើចំនួន០៥ កេស, ទឹកដោះគោជូចំនួន០៥ កេស, មីកំប៉ុងចំនួន០៦ឡូ (៧២ កំប៉ុង), ម៉ាស់ចំនួន១០ប្រអប់ និង អាល់កុលចំនួន១០លីត្រផងដែរ ៕










