អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងទំហំ៤មែ៉ត្រគុណនឹង៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ក្រាលក្តារ នៅកាលពីវេលា០៥និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃំុអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ មោគ ឃី ភេទស្រី អាយុ៦៧ឆ្នាំ ក្នុងហេតុការណ៍នោះក៏បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យនៅរាជធានីភំ្នពេញ ។ ដោយឡែកទ្រព្យសម្បត្តិដែលត្រូវបានឆាបឆេះអស់រួមមាន ម៉ូតូ ០១គ្រឿងម៉ាកធូដេ កង់ ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង អង្ករ ០៣ការ៉ុង លុយរៀលចំនួន ២លានរៀល និងឯកសារមួយចំនួនមានដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី កាតគ្រីម៉ូតូ ជាដើម។ជាមួយគ្នានោះ មូលហេតុនៃការឆាបឆេះនេះ ត្រូវបាននគរបាលសន្និដ្ឋានថា បណ្តាលភ្លើងទៀន៕











