ប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាតស្ថិតក្នុងឃុំទ្រៀល ខេត្តកំពង់ធំ ទទួលបានអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក តាមរយ: មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

  • កំពង់ធំ៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយាព្រមទាំងព្រះគ្រូចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្សហត្ថី ហៅវត្តពោធិ ព្រមទាំងសហការី និងអាជ្ញាធរដែនដី បន្តយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២៣គ្រួសារ ដែលបានអញ្ជើញមកពី០៤ភូមិ គឺភូមិកំញ៉ាត ភូមិត្នោត ភូមិទន្សាយ និងភូមិញាតិទន្លេ ស្ថិតក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ  ដែលពិធីផ្តល់ជូននេះប្រព្រឹត្តទៅ ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ នៅក្នុងឃុំទ្រៀលស្រុកតាំងគោក ខេត្តកំពង់ធំ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេជានិច្ចកាលតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសក្នុងរយៈពេល ដែលប្រជាពលរដ្ឋយើងកំពុងទទួលរងនូវផលប៉ះពាល់ដោយសារ មេរោគកូវីដ១៩ ជាសកលនិងថ្មីៗកន្លងមកនេះទៀត ក៏មានប្រជាពលរដ្ឋយើងនៅបណ្តាតំបន់មួយចំនួនទទួលរងនូវផល ប៉ះពាល់បន្ថែមទៀតដោយសារគ្រោះទឹកជំនន់

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់បន្ថែមថា អំណោយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង២៣ គ្រួសារនៅពេលនេះ គឺជាជំនួយឧបត្ថម្ភ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើងបានមួយគ្រាផងដែរ។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវខិត ខំប្រឹងប្រែងបង្ករបង្កើនផល ធ្វើស្រែចំការដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ និងបានសំណូមពរដល់ ប្រជាពលរដ្ឋយើង ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យបានគង់វង្សដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តការដឹកនាំកាអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងបន្តទៅទៀត

    ទន្ទឹមនឹងនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្នក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលបានជួយដោះស្រាយ នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង