ក្រសួង​ព័ត៌​មាន​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​សុវត្ថិភាពអ្នកសារ​ព័ត៌​មាន​និង​ការ​រៀប​ចំ​ផែនកា​រ​គ្រប់​គ្រង​ហានិ​ភ័យ​

  • ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ.ឡាងឆាង ឆ្នាំ២០២២.២០២៣ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំធ្វើសិក្ខាសាលាស្តីពី « សុវត្ថិភាពអ្នកសារព័ត៌មាននិងការរៀបចំផែនការគ្រប់គ្រងហានិភ័យ » ។

    សិក្ខាសាលាដ៏មានសារសំខាន់នេះ ធ្វើឡើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត និងអ្នកសារព័ត៌មាន ចូលរួមដោយផ្ទាល់និងតាមអនឡាញ ( Video Conference ). ។

    ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព៍ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព័ត៌មាន គឺជាអាហារចាំបាច់ប្រចាំថ្ងៃដែលមិនអាចខ្វះបានដែលធ្វើឱ្យយើងបានដឹងពីព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងក្នុងប្រទេស តំបន់ និង លើសកលលោក ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន ។សារៈសំខាន់នៃការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបានតាមរយៈសារព័ត៌មាន គឺជាបញ្ហាស្លាប់រស់ ដែលអាចស្តែងចេញ ជាពិសេសក្នុងករណីមានវិបត្តិ ដូចជាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាដើម ។
    ឯកឧត្ដមបានបន្តទៀតថា អ្នកសារព័ត៌មានហ៊ានលះបង់ពលីជិវិត ដើម្បីរាយការណ៍ព័ត៌មានពិតជូនសាធារណជន ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។ ទោះយ៉ាងណា អ្នកសារព័ត៌មានមិនអាចចុះយកព័ត៌មានដោយប្រថុយប្រថាន ដោយគ្មានការគិតគូរពីសុវត្ថិភាពរបស់ខ្លួន និងរៀបចំផែនការគ្រប់គ្រងហានិភ័យមុនចុះទៅយកព័ត៌មាននោះដែរ។ នេះគឺជាការចាំបាច់ដែលអ្នកសារព័ត៌មានត្រូវមានសុវត្ថិភាពក្នុងការរាយការណ៍ព័ត៌មាន នៃព្រឹត្តិការណ៍ដែលមានហានិភ័យខ្ពស់ និង អាចរាយការណ៍ព័ត៌មានពិតពីព្រឹត្តិការណ៍នោះបាន ។

    ឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកទ្បើងពីចំណុចសំខាន់ៗរបស់អ្នកសារព៍ត៌មានត្រូវមានដូចជា សីលធម៌ និង ក្រមសីលធម៌ជាអ្នកសារព័ត៌មាន ។ អ្នកសារព័ត៌មាន ត្រូវបែងចែកឲ្យច្បាស់ អំពីអត្ថបទដំណឹង និង អត្ថបទទស្សនៈ ។

    ឯកឧត្ដម ឆាយ សុផល ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា “អ្នកកាសែត កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” ជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និង អនុវត្តឲ្យបានខ្ជាប់ខ្ជួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង