បុរសសតិមិនគ្រប់ម្នាក់បានទៅទិញសាំងយកមកដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុង ខេត្តព្រះវិហារ ។

អ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសដែលមានសតិមិនគ្រប់នោះ ដើរចេញមកខាងក្រៅ ហើយនៅពេលត្រឡប់ទៅវិញមានឃើញកាន់ដបសាំងមួយ ស្រាប់តែឃើញអណ្តាតភ្លើងឆេះឡើងសន្ធោរសន្ធៅតែម្តង ។ ភ្លាមៗនោះបងប្អូនសាច់ញាត្តិ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន៣បំពង់ ភ្លើងក៏បានថមថយទៅវិញ ។ ប៉ុន្តែជនសតិមិនគ្រប់នោះ បានព្យាយាមយកភួយ មុង ខោអាវ បោះចូលទៅក្នុងភ្នក់ភ្លើងបន្ថែម បង្ករឲ្យភ្លើងឆេះឡើងកាន់តែខ្លាំងគ្រប់គ្រងលែងបានតែម្តង ៕
