កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ថ្ងៃទី២១ ខែមេសាឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវីរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ទាំ អីសា ភេទប្រុស អាយុ២០ឆ្នាំ ជាខ្មែរអីស្លាម មុខរបរកសិករ រស់នៅភូមិអូតានេស ឃុំរលាប្អៀ ស្រុករលាប្អៀរ (ជួញដូរ ដោយខុសច្បាប់នូវសាធាតុញៀន)។ និង ម្នាក់ទៀតឈ្មោះលី សា ភេទប្រុស អាយុ២២ឆ្នាំ ជាខ្មែរអីស្លាម មុខរបរ កសិករ រស់នៅភូមិអូរតនេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ(រក្សាទុក.ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងពេលឃាត់ខ្លួនជនសង្ឋ័យ សមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំងញៀនចំនួន ៦កញ្ចប់និងទូរស័ព្ទដៃចំនួន២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី ៕










